ស្ដាប់តាមអតិថិជន BYD សម្រេចដកពាក្យស្លោក ‘Build Your Dreams’ ចេញពីរថយន្ត

[ទីផ្សារបរទេស] ក្រុមហ៊ុន BYD នឹងធ្វើការដកចេញនូវពាក្យស្លោក ‘Build Your Dreams’ ចេញពីផ្នែកខាងក្រោយនៃរថយន្តអគ្គិសនីដែលដាក់លក់លើទីផ្សារចក្រភពអង់គ្លេស បន្ទាប់ពីទទួលបានពាក្យត្អូញត្អែរច្រើនគួរសមពីអតិថិជន តំណាងចែកចាយ និងពីស្ថាប័នព័ត៌មានផងដែរ។ រថយន្ត Atto 3 SUV គឺជារថយន្តដំបូងដែល BYD ដាក់លក់លើទីផ្សារចក្រភពអង់គ្លេស ដោយវាមានបំពាក់ពាក្យមួយឃ្លាលើផ្នែកខាងក្រោយនៃរថយន្ត ហើយសូម្បីតែរថយន្ត BYD Dolphin ដែលដាក់លក់នាពេលបន្ទាប់ក៏មានពាក្យស្លោកមួយឃ្លានេះនៅខាងក្រោយរថយន្តផងដែរ។ យ៉ាងណាក្ដី អ្នកចាត់ការផ្នែកអតិថិជន និងបទពិសោធន៍របស់ BYD ប្រចាំសហគមន៍អឺរ៉ុប បានលើកឡើងនាពេលថ្មីៗនេះថា ពាក្យស្លោកមួយឃ្លានេះ នឹងមិនមានវត្តមានលើរថយន្ត BYD Seal ដែលត្រៀមចេញលក់ឆាប់ៗខាងមុខនេះឡើយ។ ក្នុងនោះ លោកបានលើកឡើងថា ការសម្រេចដកពាក្យស្លោកនេះគឺក្រោយពីទទួលបានមតិមិនពេញចិត្តជាច្រើនពីតំណាងចែកចាយ និងអ្នកកាសែតជាដើម។ ពាក្យស្លោក ‘Build Your Dreams’ នេះ អាចជាអ្វីដែលអតិថិជននៅប្រទេសចិត្តស្រឡាញ់ចូលចិត្ត ប៉ុន្តែទីផ្សារមួយចំនួនដែលស្រឡាញ់ចូលចិត្តគូថក្រោយបែបលាតមិនមានអក្សរច្រើនរញ៉េរញ៉ៃ អាចមិនពេញចិត្តនឹងពាក្យស្លោកនេះឡើយ៕ ប្រភព ៖ Carscoops